ChomNes
dv2021

ឆ្នោតផ្សងសំណាង DV2021

ads by Chomnes

រៀងរាល់ឆ្នាំ ឆ្នោតផ្សងសំណាង នេះតែងតែធ្វើរឪងរាល់ឆ្នាំ ហើយសំរាប់ឆ្នាំ DV2021 ទិដ្ឋការ សម្រាប់ឆ្នោតនេះ មាន 55,000 ទិដ្ឋការ។ ហើយការដាក់ពាក្យឆ្នោតនេះ គឺមិនអស់ថវិការនោះទេ។

រាល់អ្នកដែលចុះឈ្មោះត្រូវតែ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ទៅតាមការទារដាច់ខាត របស់ច្បាប់ឆ្នោត តែម្តង។ ចំពោះការទាមទារសម្រាប់ DV2021 គឺដូចរាល់ឆ្នាំ ដោយបន្ថែមនូវការទាមទារ ថ្មីមួយទៀត។

មុនពេលអ្នកអ្នកចូលរួមលេងឆ្នោត អ្នកត្រូវ៖

  1. ចាំបាច់កើតនៅក្នុង ប្រទេសដែលច្បាប់ឆ្នោតអនុញ្ញាត្តិអោយចូលរួមលេង
    ត្រួតពិនិត្យប្រទេសដែលអាចចូលរួម
  2. អ្នកចូលរួមត្រូវតែ បញ្ចប់ការសិក្សារ បាក់ឌុប ឬ បទពិសោធន៍ ការងារ

ពេលវេលាដាក់ពាក្យ៖

ការដាក់ពាក្យគឺ ធ្វើការបំពេញពាក្យ នៅ https://dvlottery.state.gov/ នៅថ្ងៃទី 3 កញ្ញា ឆ្នាំ 2019 រហូតដល់ថ្ងៃទី 5 តុលា ឆ្នាំ 2019។ ការដាក់ពាក្យ ក្រោយ ឬ ដាក់ដោយក្រដាស គឺមិនត្រូវបានទទួលនោះទេ។ ហើយការដាក់ពាក្យ តែម្តងប៉ុន្នោះ សម្រាប់មនុស្សម្នាក់ ចំពោះការដាក់ពាក្យ ស្ទួន និងត្រូវលុបចេញដោយស្វ័យប្រវត្តិ។

ព័ត៌មានសម្រាប់ការដាក់ពាក្យ៖

ការដាក់ពាក្យគឺដាក់ពាក្យ អនឡាញ តាមទម្រង់ DS-5501 នៅ https://dvlottery.state.gov/ ដោយបំពេញព័ត៌មានអោយបានគ្រប់គ្រាន់ និងត្រឹមត្រូវ។ ហើយការដាក់ពាក្យ គឺមិនអស់ថវិការនោះទេ។

ការដាក់ពាក្យគឺគួរតែដាក់ពាក្យដោយ ខ្លួនឯងផ្ទាល់ ដោយមិនពឹងផ្អែកលើ អ្នកប្រឹក្សាទិដ្ឋការ ឬ ភ្នាក់ងារដទៃ ដែលជួយអ្នកដាក់ពាក្យ។ ប្រសិនបើអ្នកចង់អោយអ្នកណាជួយអ្នកដាក់ពាក្យ នោះអ្នកគួរតែស្ថិតនៅជាមួយ ពេលដែលដាក់ពាក្យ ដើម្បីផ្តល់ចម្លើយដែលត្រឹមត្រូវ ព្រមទាំងរក្សាលេខ Confirmation Number ដោយផ្ទាល់នៅទំព័រចុងក្រោយពេលដាក់ពាក្យបានសម្រេច ដើម្បីឆែកមើលពេលចេញ លទ្ធផលឆ្នោត។​ បើគ្មានលេខនេះ អ្នកមិនអាចឆែកលទ្ធផលបាននោះទេ។

បន្ទាប់ពីបំពេញបានសម្រេចនោះ អ្នកនឹងឃើញ ទំព័របញ្ជាក់ថាការដាក់ពាក្យបានសម្រេច។ សូមធ្វើការ Print ទុក។ ព្រោះវាមានសារសំខាន់ក្នុងការ ឆែកលទ្ធផល ដែលចាប់ផ្តើមនៅ ថ្ងៃ 5 ឧសភា ឆ្នាំ 2020 ព្រមទាំង ព័ត៌មានសម្ភាសន៍ផងដែរ។

ដើម្បីបំពេញពាក្យនេះ សូមរៀបចំឯកសារ ដែលត្រូវការ ជៀសវាងការ ដាក់បរាជ័យនានា៖

1. ឈ្មោះ – ត្រកូល, ឈ្មោះ, ឈ្មោះកណ្តាល ដូចទៅនឹងលិខិឆ្លងដែន ប្រសិនបើអ្នកមានឈ្មោះតែ ១ សូមសេរនៅក្នុងត្រកូល

2. ភេទ​ – ប្រុស ឬ​ស្រី

3. ថ្ងៃខែឆ្នាំកំណើត – ថ្ងៃ, ខែ, ឆ្នាំ

4. ទីក្រុង ដែលបានកើត

5. ប្រទេស កំណើត

6. ប្រទេសដែលអាចចូលរួមលេងឆ្នោតបាន – គឺត្រូវតែត្រូវជាមួយប្រទេសកំណើត

7. លិខិតឆ្លងដែន – លេខលិខិតឆ្លងដែន, ប្រទេសដែលចេញលិខិតឆ្លងដែន, ថ្ងៃខែឆ្នាំ ផុតកំណត់ ដែលមិនទាន់ផុតសុពលភាព (ថ្មីសម្រាប់ DV2021)

8. រូបភាព – ស្វែងយល់ព័ត៌មានរូបថត

9. អសយដ្ឋាន​ – អណាព្យាបាល
ផ្ទះលេខ. ផ្លូវលេខ, ភូមិ
សង្កាត់, ខណ្ឌ
ក្រុង
ខេត្ត ឬ រាជធានី
Zip Code
ប្រទេស

10. ប្រទេសដែលអ្នករស់នៅ ប្រចាំថ្ងៃ

11. លេខទូរសព្ទ

12. Email Address – ដែលប្រើជាប្រចាំ

13. កម្រិតការសិក្សាដែលខ្ពស់បំផុត

14. ស្ថានភាពគ្រួសារ

15. ចំនួនកូន – កូនដែលមិនទាន់រៀបការ និង ក្រោមអាយុ 21 ឆ្នាំ​
ស្វែងយល់បន្ថែមពី ព័ត៌មានកូន

ការប្រកាសលទ្ធផល៖

អ្នករៀបចំឆ្នោត និងធ្វើការជ្រើសរើសដោយចៃដន្យ តាមរយៈការជ្រើសរើស ពីអ្នកដាក់ពាក្យជុំវិញពិភពលោក។ លទ្ធផលនិងត្រូវប្រកាស ថ្ងៃទី 5 ឧសភា ឆ្នាំ 2020 រហូតដល់ឆ្នាំ 30 កញ្ញា 2021 តាមរយៈវេបសាយ https://dvlottery.state.gov/

ប្រសិនបើអ្នកមានចម្ងល់បន្ថែម សូមស្វែងយល់បន្ថែម នៅ សំនួរចម្លើយញឹកញាប់

ចំណេះ

ក្រុម អ្នកស្មគ្រចិត្ត ក្នុងការចែករំលែក អត្ថបទនានា ដែលផ្តល់នូវចំណេះដឹង​ផ្សេងៗ ដល់អ្នកដែល ចង់ស្វែងយល់ចំណេះដឹងនានា

ads by Chomnes

បន្ថែម វាចារ

តាមដានពួកយើង

ជាមួយបណ្តាញសង្គម អ្នកអាចតាមដានយើងបានរហ័សជាងនេះ