ChomNes

លិទ្ធផលឆ្នោត DV Lottery

ads by Chomnes

បន្ទាប់ពីដាក់ពាក្យ ឬ​ដាក់ឆ្នោត រួច អ្នកដាក់ភាគច្រើនគឺចង់ដឹងអំពី លិទ្ធផល ណាស់ ដោយព្រោះលិទ្ធផល ល្អអាចផ្លាស់ប្តូរ ដ៏ធំក្នុងជីវិតរបស់គេបាន។ ជាទូទៅលិទ្ធផល ត្រូវបានប្រកាស់ នៅថ្ងៃទី 5 ខែឧសភា រៀងរាល់ឆ្នាំ។ ឧ. ការដាក់ឆ្នោត DV2021 គឺត្រូវដាក់ពាក្យនៅឆ្នាំ 2019 ហើយការប្រកាស់លិទ្ធផល គឺ​នៅឆ្នាំ 2020 ដែលត្រូវធ្វើការរងចាំ រហូតដល់ ៧ ខែបន្ទាប់ពីដាក់ពាក្យរួច។ ដូច្នេះកុំភ្លេច ផ្ទៀងផ្ទាត់ លិទ្ធផល រៀងរាល់ខែ ឧសភា ទាំងអស់គ្នា។

ការត្រួតពិនិត្យលិទ្ធផលរបស់ខ្លួន គឺត្រូវការព័ត៌មានមួយចំនួន ដែលបានមកពីការដាក់ពាក្យ ដោយក្នុងនោះមាន៖
– លេខ Confirmation Number
– ត្រកូល
– ឆ្នាំកំណើត
– លេខពិសេស (Authentication)

សូមធ្វើការត្រៀមព័ត៌មានទាំងនេះ មុនពេលចូលទៅ ផ្ទៀតផ្ទាត់ លិទ្ធផល លើកលែង លេខពិសេស ដែលបង្ហាញនៅទំព័រ ពេលឆែក លិទ្ធផលផ្ទាល់។

ខាងក្រោមនេះ ជាទម្រង់នៃលិទ្ធផលដែលគេ ជ្រើសរើស និងមិនបានជ្រើសរើស៖

លិទ្ធផល មិនត្រូវបានគេជ្រើសរើស៖

Not Selected
មិនត្រូវបានជ្រើសរើស

តាមរយៈព័ត៌មានដែលអ្នកផ្តល់អោយ នោះ គឺមិនត្រូវបានជ្រើសរើស ក្នុងការធ្វើដំណើរការបន្ទាប់សម្រាប់ឆ្នោត DV នៅពេលនេះ។

អ្នកមិនត្រូវអស់សង្ឃឹមនោះទេ អ្នកអាចមានឳកាសម្តងទៀត ដោយរក្សាទិន្នន័យនោះ ដោយឆែករហូតដល់ថ្ងៃ 31 ខែ តុលា ឆ្នាំ ដដែល។ លិទ្ធផលនិងមានការផ្លាស់ប្តូរបន្ថែម សូមស្វែងយល់បន្ថែមនៅទីនេះ

លិទ្ធផល ដែលត្រូវបានគេជ្រើសរើស៖

ត្រូវបានជ្រើសរើស

ប្រសិនបើអ្នកទទួលបានលិទ្ធផលបែបនេះ អ្នកពិតជាសំណាងណាស់ដោយ អ្នកត្រូវបានគេជ្រើសរើសក្នុងការបន្តរ ដំណើរការឯកសារសម្រាប់ DV សម្រាប់ឆ្នាំដែលអ្នកបានដាក់ ដោយ រូបភាពដំណាងខាងលើនេះ គឺត្រូវបានជ្រើសរើសសម្រាប់ DV2015 ហើយធ្វើការរត់ឯកសារ ចាប់ពី ថ្ងៃទី 1 ខែតុលា ឆ្នាំ 2014 រហូតដល់ ថ្ងៃទី 30 ខែកញ្ញា ឆ្នាំ 2015។ ហើយរយៈពេលនៃការ រត់ឯកសារនេះ គឺឆ្នោត DV គ្រប់ឆ្នាំ គឺតែងមានកាលបរិច្ឆេទ ដូចគ្ន​ា។

អ្វីដែលអ្នកត្រូវធ្វើបន្ទាប់នេះគឺ រក្សាលេខ Case Number របស់អ្នកអោយមានសុវត្ថិភាព ដោយគ្រប់ ដំណើរការឯកសារទាំងអស់ គឺទាក់ទងនិង លេខ Case Number នេះតែម្តង។ ដែលលេខ Case Number នៃរូបភាពខាងលើ មានទម្រង់ 2015EU00002015

ជំហានបន្ទាប់អ្នកគឺត្រូវ បំពេញ ឯកសារទម្រង់ DS-260 ដាច់ខាតអោយបានរហ័ស បន្ទាប់ពីការដឹងលិទ្ធផលដែលអ្នកបានត្រូវបានគេជ្រើសរើស។

ប្រសិនបើអ្នកមានចម្ងល់បន្ថែម សូមស្វែងយល់បន្ថែម នៅ សំនួរចម្លើយញឹកញាប់

ចំណេះ

ក្រុម អ្នកស្មគ្រចិត្ត ក្នុងការចែករំលែក អត្ថបទនានា ដែលផ្តល់នូវចំណេះដឹង​ផ្សេងៗ ដល់អ្នកដែល ចង់ស្វែងយល់ចំណេះដឹងនានា

ads by Chomnes

បន្ថែម វាចារ

តាមដានពួកយើង

ជាមួយបណ្តាញសង្គម អ្នកអាចតាមដានយើងបានរហ័សជាងនេះ