ChomNes
case and confirmation number

អ្វីទៅជា Confirmation Number និង Case Number

ads by Chomnes

នៅក្នុង អត្ថបទមួយចំនួននៃ វេបសាយរបស់យើង គឹតែងតែឃើញ ការនិយាយអំពី Confirmation Number និង Case Number។ ហើយអ្នកខ្លះ ក៏បានឃើញ Confirmation Number ព្រមទាំង Case Number តែអ្នកខ្លះក៏បានត្រឹមស្គាល់នូវ Confirmation Number ដោយមិនដែលជួបនូវ Case Number ឡើយ។ ដូចនេះក្នុងអត្ថបទនេះគឺ និយាយអំពី លេខ ទាំងពីរ នេះ ព្រោះដំណើរការនៃឆ្នោត នេះចាំបាច់ត្រូវជួបនៅលេខទាំងពីនេះ។ ខាងក្រោមនេះជាការបង្ហាញនូវពេលវេលា និងការប្រើប្រាស់ លេខទាំងពីរ នេះ។

១. Confirmation Number 

Confirmation Number ជាលេខដែលបញ្ជាក់អំពី ដាក់ពាក្យលេងឆ្នោតបានសម្រេច តាមរយៈគេហទំព័រ ផ្លូវការរបស់ឆ្នោត dvlottery.state.gov តែ ប៉ុន្នោះ។ លេខនេះអ្នកនិងឃើញនៅទំព័រចុងក្រោយ ដែលបញ្ជាក់ពីការដាក់ពាក្យបានសម្រេចរបស់អ្នក។ ក្នុងទំព័រនោះវាបង្ហាញអ្នកនូវ ឈ្មោះរបស់អ្នក, Confirmation Number, ឆ្នាំ កំណើត, និង Digital Signature។ អ្នកគួរតែរចម្លងព័ត៌មាននេះ ទុក ឬ Print ទំព័រនះដើម្បីរក្សាទុក ពេលត្រួតពិនិត្យលទ្ធផល នៅរៀងរាល់ខែ ឧសភានៅឆ្នាំ បន្ទាប់។

លេខ Confirmation Number នេះមានតួអក្សរលាយលេខ ចំនួន ១៦។ ហើយ ៤ លេខខាងមុខ បង្ហាញពី ឆ្នាំរបស់ឆ្នោត។

ឧទាហរណ៍៖ DV2019, Confirmation Number មានទម្រង់៖ 20191O0DZWY3DOV9
                  DV2020, Confirmation Number មានទម្រង់៖ 20201O0DZWY3DOV9

២. Case Number

Case Number ជាលេខដែលបង្ហាញពីអត្តសញ្ញាណរបស់អ្នក។ ដោយលេខនិងបង្ហាញ នៅពេលអ្នកត្រូវបានគេប្រកាសជ្រើសរើស នៅខែ ឧសភា ឆ្នាំបន្ទាប់ពី ដាក់ពាក្យ តែប៉ុន្នោះ ហើយបង្ហាញនៅគេហទំព័រផ្លូវការ របស់ឆ្នោតតែម្តង https://dvlottery.state.gov​ ។​ ហើយលេខនេះត្រូវបានប្រើប្រាស់ ជាអត្តសញ្ញាណរបស់អ្នក រហូតដល់ដំណើរការ ផ្សេងៗ ដូចជា រត់ឯកសារ, ពិនិត្យសុខភាព, សម្ភាសន៍ ជាដើម។ ហើយលេខនេះ អ្នកត្រូវរក្សាវាអោយបានល្អបំផុត ព្រោះដំណើរការទាំងអស់ និងត្រូវប្រើប្រាស់លេខនេះជាចាំបាច់។

លេខ Case Number នេះមានឆ្នាំ របស់ឆ្នោត ព្រមទាំងតំបន់ និង លេខរៀងរបស់យើង។

ឧទាហរណ៍៖ អ្នកដាក់ឆ្នោត ឆ្នាំ DV2021 ហើយអ្នកស្ថិតក្នុងទំបន់ AS (Asia) ហើយលេខរៀងរបស់អ្នកទី 365

នោះ Case Number របស់អ្នកមានទម្រង់៖ 2021AS00000365

ពាក្យកាត់នៃតំបន់នីមួយៗ៖ AF (Africa), AS (Asia), EU (Europe), OC (Oceania), SA (South America), NA (North America).

ប្រសិនបើអ្នកមានចម្ងល់បន្ថែម សូមស្វែងយល់បន្ថែម នៅ សំនួរចម្លើយញឹកញាប់

ចំណេះ

ក្រុម អ្នកស្មគ្រចិត្ត ក្នុងការចែករំលែក អត្ថបទនានា ដែលផ្តល់នូវចំណេះដឹង​ផ្សេងៗ ដល់អ្នកដែល ចង់ស្វែងយល់ចំណេះដឹងនានា

ads by Chomnes

បន្ថែម វាចារ

តាមដានពួកយើង

ជាមួយបណ្តាញសង្គម អ្នកអាចតាមដានយើងបានរហ័សជាងនេះ