ChomNes

ឆ្នោតទៅរស់នៅសហរដ្ឋអាមេរិច (DV Lottery)

ឆ្នោតទៅរស់នៅសហរដ្ឋអាមេរិច ត្រូវបានបង្កើតក្នុងគោលបំណងដើម្បីអោយប្រជាជននៅជុំវិញពិភពលោក មានឳកាសទៅរស់នៅសហរេដ្ឋអាមេរិចស្របច្បាប់ ធ្វើការ ប្រកបរបរ ព្រមទាំងទទួលសិទ្ធទទួលនូវជំនួយផ្សេងៗពីរដ្ឋ និងជាពលរដ្ឋដែលមានសញ្ជាតិ អាមេរិចផ្ទាល់។ ជារៀងរាល់ឆ្នាំ ទិដ្ឋការដែលបានចេញពី Diversity Visa ឬហៅថា ឆ្នោតនេះ គឺមានរហូតដល់ 50,000 ទិដ្ឋការជុំវិញពិភពលោក ដោយឡែកសម្រាប់ DV2021 គឺមានរហូតដល់ 55,000 វីសា ព្រមទាំងមានការទាមទារបន្ថែមនូវចំនុចមួយចំនួន សូមអានលក្ខខណ្ឌនៅចំនុចនេះ

ការរៀបចំឆ្នោតនេះមានជាង ២០ឆ្នាំមកហើយនៅតាមបណ្តារប្រទេសស្ទើរពេញពិភពលោក លើកលែងតែប្រទេសមួយចំនួនប៉ុន្នោះ ដែលទទួលបានទិដ្ឋការចូលទៅរស់នៅសហរដ្ឋអាមេរិច លើសពី 50,000 អ្នក។ ហើយប្រទេសកម្ពុជាយើង គឺមានសិទ្ធក្នុងការចូលរួមលេង ឬដាក់ឆ្នោតទៅរស់នៅសហរដ្ឋអាមេរិចនេះផងដែរ ដោយសារតែប្រទេសកម្ពុជាយើងអត្រាដែលចេញទិដ្ឋការទៅរស់នៅសហរដ្ឋអាមេរិចមានចំនួនតិចនៅឡើយ។

ដើម្បីមានភាពងាយស្រួលដល់អ្នកដែលមានបំណងក្នុងការដាក់ពាក្យ ក្រុមរបស់វេបសាយ ចំណេះ chomnes.com ក៏បានធ្វើការប្រមូលព័ត៌មានដែលទាក់ទងនឹងឆ្នោតមួយនេះ មកធ្វើការបង្ហាញពីវិធីចូលលេង និងដំណើារការទាំងអស់របស់ឆ្នោតនេះ ដើម្បីអោយអ្នកដែលមិនទាន់បានស្វែងយល់ និងមិនមានចំណាយច្រើនទៅលើ ក្រុមហ៊ុន ឬភ្នាក់ងារផ្សេងៗទៀត។

ខាងក្រោមនេះជាព័ត៌មានក្នុងការចាប់ផ្តើមដំបូងក្នុងការស្វែងយល់ពីដំណើរការរបស់ ឆ្នោតទៅរស់នៅសហរដ្ឋអាមេរិច៖

១. ការដាក់ពាក្យ ឬចុះឈ្មោះលេងឆ្នោត

ការដាក់ពាក្យឆ្នោតទៅរស់នៅសហរដ្ឋអាមេរិច ឬ DV Lottery តែងតែធ្វើឡើងនៅដើម ខែតុលា រហូតដល់ដើម ខែវិច្ឆិកា ដែលមានរយៈពេល ១ខែ នៅលើគេហទំព័រផ្លូវការរបស់ឆ្នោតតែប៉ុន្នោះគឺ៖ https://dvlottery.state.gov 

បន្ទាប់បំពេញឈ្មោះលេងឆ្នោត និងត្រឹមត្រូវរួមមកវាហ្នឹងអោយលេខ Confirmation Number ទុកសម្រាប់ផ្ទៀងផ្ទាត់លទ្ធផល នៅពេលប្រកាសលទ្ធផល សូមរក្សាលេខនេះអោយបានល្អ

ចុចត្រង់នេះដើម្បីស្វែងយល់ពីការបំពេញឈ្មោះលេងឆ្នោតដោយខ្លួនឯង

បញ្ជាក់៖ ការបំពេញពាក្យលេងឆ្នោតនេះ មិនមានការបង់ប្រាក់អ្វីឡើយ

២. ការប្រកាសលទ្ធផល

លទ្ធផលឆ្នោតមិនត្រូវបាន ប្រកាសជាសាធារណៈ ឬផ្ញើរសារ Email ទៅបេក្ខជនដែលជាប់ឆ្នោតជាបុគ្គលនោះទេ។ លទ្ធផលឆ្នោតនេះនិងបង្ហាញនៅលើគេហទំព័រផ្លូវការរបស់ឆ្នោតតែប៉ុន្នោះ https://dvlottery.state.gov ដែលនិងបង្ហាញនៅ ដើម ឧសភា បន្ទាប់ពីឆ្នាំដាក់ពាក្យ ដោយទាមទារ លេខ Confirmation Number ទុកសម្រាប់ផ្ទៀងផ្ទាត់ ដែលនិងបង្ហាញនៅ ដើម ឧសភា បន្ទាប់ពីឆ្នាំដាក់ពាក្យ ដោយទាមទារ លេខ Confirmation Number ទុកសម្រាប់ផ្ទៀងផ្ទាត់ ព្រមទាំងព័ត៌មានមួយចំនួន

ចុចត្រង់នេះដើម្បីមើលពីទម្រង់ដែលបង្ហាញថាអ្នកត្រូវបានគេជ្រើសរើស ឬមិនបានជ្រើសរើស

៣. ប្រសិនបើអ្នកត្រូវបានជ្រើសរើស

សូមអបអរសាទរអ្នកដែលមានសំណាងត្រូវបានគេជ្រើសរើសនេះ ដោយអ្នកជាម្នាក់ក្នុងចំណោមមនុស្ស រាប់រយលានអ្នកដែលបានដាក់ពាក្យចូលលេងឆ្នោតនេះ មកពីជុំវិញពិភពលោក។ បន្ទាប់ពីអ្នកត្រូវបានគេជ្រើសរើសរួច អ្នកនិងទទួលបាននូវលេខ Case Number ។ ដែលលេខនេះនិងនៅជាមួយអ្នករហូតដល់អ្នកបានទៅរស់នៅសហរដ្ឋអាមេរិច សូមរក្សាលេខនេះអោយបានល្អបំផុត។

បើអ្នកត្រូវបានគេជ្រើសរើសរួច សូមអ្នកចូលទៅបំពេញ ទម្រង់ DS-260 អោយបានលឿនដើម្បីទទួលបានការណាត់ជួបសម្ភាសជាមួយមន្ត្រី ស្ថានទូត នៅក្នុងប្រទេសយើងរស់នៅ។

ប្រសិនបើអ្នកត្រូវបានគេជ្រើសរើសតាមរយៈឆ្នោតនេះ ហើយអ្នកកំពុងនៅសហរដ្ឋអាមេរិច អ្នកអាចស្នើសុំសិទ្ធរស់នៅសហរដ្ឋអាមេរិចស្របច្បាប់បានតាមរយៈ ឆ្នោតនេះ។ សម្រាប់ព័ត៌មានបន្ថែមសូម ចុះត្រង់នេះ

សូមចងចាំថាអ្នកត្រូវបានគេជ្រើសរើសមែន តែមិនមែនបានន័យថាអ្នកនិងទទួលបាន ទិដ្ឋការទៅរស់នៅសហរដ្ឋអាមេរិចនោះទេ។ ដើម្បីទទួលបានទិដ្ឋការទៅរស់នៅ អ្នកត្រូវមានលក្ខណៈគ្រប់គ្រាន់ តាមការទាមទាររបស់ច្បាប់ សហរដ្ឋអាមេរិច។

៤. បញ្ជាក់ថាអ្នកគួរបន្តរដែរ ឬទេ

ដោយច្បាប់ឆ្នោតរបស់អាមេរិច គឺមានការទាមទារយ៉ាងច្បាស់លាស់ចំពោះចំនុះទាមទារចាំបាច់ចំនួន ១ ក្នុងចំណោមចំនុចទាំង ២នេះ៖

ការសិក្សា៖ អ្នកត្រូវបញ្ជប់ការសិក្សារ និងប្រលងជាប់បាក់ឌុបជាចំបាច់

បទពិសោធន៍កាងារ៖ ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ អ្នកត្រូវមានបទពិសោធន៍ការងារ ២ឆ្នាំជាចាំបាច់។ សូចចុចត្រង់នេះ សម្រាប់ព័ត៌មានបន្ថែម

ការទាមទារនេះសម្រាប់តែអ្នកដែលបានជ្រើសរើសតែប៉ុន្នោះ ចំពោះសមាជិកមិនទាមទារនោះទេ

ប្រសិនបើអ្នកមិនបានបំពេញលក្ខខណ្ឌណាមួយក្នុងចំណោម ២នេះទេ អ្នកមិនគួរបន្តរ ធ្វើដំណើររត់ឯកសាររបស់អ្នកបន្តរទៀតនោះទេ។ អ្នកនិងមិនទទួលបាន ទិដ្ឋការ និងថវិការដែលបង់ថ្លៃផ្សេងៗ នឹងចំណាយដោយគ្មានប្រយោជន៍។

៥. បំពេញព័ត៌មានផ្ទាល់ខ្លួននៅលើ ទម្រង់ DS-260

ដូចដែលបានបញ្ជាក់ នៅក្នុងចំណុចទី ៣ ដែលបង្ហាញថាអ្នកគួរតែបំពេញទម្រង់នេះអោយបានលឿន។ លេខ Case Number របស់អ្នកនិងទាមទារក្នុងការកែប្រែព័ត៌មានរបស់អ្នក។

ក្នុងនោះផងដែរ ប្រសិនបើស្ថានភាពស្នេហារបស់អ្នកមានការផ្លាស់ប្តូរ ដូចជាអ្នករៀបការ ឬទើបមានកូន ក្រោយចុះឈ្មោះលេងឆ្នោតរួច នោះអ្នកមានសិទ្ធគ្រប់គ្រាន់ក្នុងការដាក់ពួកគេបញ្ជូលក្នុង ទម្រង់ DS-260 នេះ។ បន្ទាប់ពីអ្នកបញ្ជូលពួកគេចូល អ្នកក៏ត្រូវផ្តល់នូវ ឯកសារទាក់ទង និងស្ថានភាពនេះផងដែរ។

សំខាន់៖ ប្រសិនបើអ្នកមានប្រពន្ធ/ប្តី ឬកូនមុនពេលដាក់ឆ្នោត ហើយអ្នកមិនបានដាក់ពួកគេចូលជាមួយនោះទេ នោះឯកសារដែលត្រូវបានជ្រើសរើសរបស់អ្នកនិងចាត់ទុក ថាមិនត្រឹមត្រូវ អ្នក រួមទាំងសមាជិកគ្រួសាររបស់អ្នក និងមិនទទួលទិដ្ឋការនោះទេ។ ប្រសិនបើពេលដាក់ឆ្នោត អ្នកបែរជាដាក់ ប្រពន្ធ/ប្តី ឬកូន ទាំងដែលពួកគេមិនមែនជា ប្រពន្ធ/ប្តី ឬកូនស្របច្បាប់នោះ អ្នក រួមទាំងសមាជិកគ្រួសាររបស់អ្នក និងមិនទទួលទិដ្ឋការដូចគ្នា។ លុះត្រាតែក្រោយពេលដាក់ឆ្នោត អ្នកបានរៀបការ ឬមានកូន អ្នកគួរតែបញ្ជូលពួកគេចូលក្នុង ទម្រង់ DS-260 ជាមួយដែរ ដើម្បីក្រុមកាងាររបស់ឆ្នោតត្រួតពិនិត្យ។ 

បញ្ជាក់ផងដែរថា KCC អាចបង្ហាញពីដំណើរការរបស់ពាក្យ របស់អ្នកតែប៉ុន្នោះ ពួកគេមិនអាចបញ្ជាក់ថាសមាជិកគ្រួសាររបស់អ្នកមានសិទ្ធទទួលបាន ទិដ្ឋការ នេះទេ។ មានតែមន្ត្រី ស្ថានទូតតែប៉ុន្នោះដែលបញ្ជាក់បានពេលដែលសម្ភាសន៍។

៦. បញ្ជូលនូវឯកសារទាមទារផ្សេងៗ

បន្ទាប់ពី KCC ទទួលនិងត្រួតពិនិត្យពី ទម្រង់ DS-260 របស់អ្នករួចមក អ្នកនឹងទទួលបានការណែនាំស្តីអំពីការដាក់ឯកសារទាមទារផ្សេងៗផងដែរ។ មិនមានការណាត់សម្ភាសន៍នោះទេ ប្រសិនបើឯកសារទាំងនេះ មិនត្រូវបានផ្តល់ទៅ KCC។ សូមធ្វើការ Scan ឯកសារដើម និងបកប្រែ ដើម្បីផ្ញើរទៅ KCC ដែលឯកសារទាំងនោះរួមមាន៖

សំបុត្រកំណើត, លិខិតថ្កោលទោស (អាយុ ១៦ឆ្នាំឡើង), លិខិតឆ្លងដែនដែលមានសុពលភាព 

៧. ការសម្ភាសន៍

បន្ទាប់ពី KCC បានធ្វើការត្រួតពិនិត្យ ទម្រង់ DS-260 រួចរាល់ អ្នកនឹងទទួលបាន Email ស្តីអំពីព៍ត៌មានណាត់សម្ភាស៍របស់អ្នក។

បញ្ជាក់៖ អ្នកត្រូវបានណាត់អោយសម្ភាសន៍លុះត្រាតែ ទិដ្ឋការ របស់ឆ្នោតនៅសល់ សម្រាប់អ្នក។ ចុចត្រង់នេះដើម្បីស្វែងយល់បន្ថែម

សារសំខាន់ដែលគួរយល់ដឹង

ដោយយោងតាមច្បាប់របស់ សហរដ្ឋអាមេរិច មិនមែនគ្រប់គ្នាដែលដាក់ពាក្យស្នើសុំ ទិដ្ឋការ សុទ្ធតែទទួលបាន ទិដ្ឋការចូលទៅកាន់ទឹកដី សហរដ្ឋអាមេរិចនោះទេ។ ហេតុផលបដិសេធ និងមានចំពោះអ្នកដែលមិនមានលក្ខណៈគ្រប់គ្រាន់សម្រាប់ទទួលបាន ទិដ្ឋការនេះ។

សូមអ្នកកុំធ្វើការធ្វើការរៀបចំ លក់ផ្ទះ ទ្រព្យសម្បត្តិនានា រួមទាំងការលាឈប់ពីការងារ និង ធ្វើការកក់សំបុត្រ យន្តហោះ មុនពេលអ្នកទទួលបាន ទិដ្ឋការនោះទេ។

៨. ការរៀបចំមុនពេលសម្ភាសន៍

អ្នកត្រូវធ្វើការប្រុងប្រយ័ត្នចំពោះការរៀបចំនេះ ព្រោះថាបើអ្នកមិនបានរៀបចំឯកសារត្រឹមត្រូវនោះទេ អ្នកនិងត្រូវពន្យា ឬ ត្រូវបានបដិសេធ តែម្តង។

បន្ទាប់ពីអ្នកទទួលបានព័ត៌មានស្តីអំពីការណាត់ជួប សម្ភាសន៍ នៅស្ថានទូតរួចអ្នកត្រូវត្រៀមខ្លួន និងធ្វើតាមជំហានខាងក្រោមនេះជាចាំបាច់៖

ក. ត្រួតពិនិត្យអោយច្បាស់លាស់៖ ត្រួតពិនិត្យអោយច្បាស់លាស់ស្តីអំពី ព័ត៌មានការណាត់សម្ភាសន៍ ពេលវេលា និងទីតាំងអោយបានច្បាស់លាស់

ខ. ត្រួតពិនិត្យណែនាំរបស់ ស្ថានទូត ដែលអ្នកបានជ្រើសរើសក្នុងការសម្ភាសន៍

ជាការពិតណាស់ នៅតាមបណ្តាស្ថានទូត នៃប្រទេសនីមួយៗ តែមានការណែនាំ ផ្សេងៗ ដូននេះយល់ល្អសូមធ្វើការពិនិត្យការណែនាំអោយបានច្បាស់លាល់។ ដើម្បីពិនិត្យការណែនាំនេះ សូមចូលទៅកាន់ទីនេះ។

គ. ធ្វើការណាត់ជួប និងធ្វើការពិនិត្យសុខភាព

អ្នក (រួមទាំងសមាជិកគ្រួសារដែលបានដាក់ឆ្នោត នៅក្នុងពាក្យរបស់អ្នក) ទាមទារ អោយធ្វើការពនិត្យសុខភាពនៅតាម ស្ថាប័ន ដែលទទួលស្គាល់ចំពោះ អន្តោប្រវេសន៍នេះ។ អ្នកត្រូវពិនិត្យសុខភាព អោយរួចរាល់ និងទទួលបានលទ្ធផល ជាមួយការចាក់វាក់សាំង មួយចំនួនដែលទាមទារ មុនពេលចូលសម្ភាសន៍នៅស្ថានទូត។ នៅពេលអ្នកទទួលបានលទ្ធផល ការពិនិត្យសុខភាពរបស់អ្នករួច ស្ថានប័ន អាចនិងប្រគល់ជូននៅឯកសារ ដែលបិទជិតដោយ ស្រោមសំបុត្រ (ហាមបើកមើល) អ្នកត្រូវយកសំបុត្រនោះទៅជាមួយអ្នកពេលដែលសម្ភាសន៍។ ស្ថាប័​នខ្លះគឺធ្វើការបញ្ជូន លទ្ធផលនោះទៅស្ថានទូតផ្ទាល់តែម្តង។

ដើម្បីស្វែងរកទីតាំងស្ថានទូត និងការណែនាំផ្សេងៗ សូមចុចទីនេះ

ឃ. ត្រៀមរូបថត និង ឯកសារបន្ថែម

រូបថត៖ សម្រាប់អ្នកជាប់ឆ្នោតទាំងអស់ ត្រូវត្រៀមរូបថត ២សន្លឹង និងយកទៅសម្ភាសន៍។ ព៍ត៌មានបន្ថែមសម្រាប់ រូបថត

ឯកសារបន្ថែម៖

– ព័ត៌មានណាត់ជួប ដែល Print ចេញពីវេបសាយ E-DV ផ្ទាល់

– ទំព័រដែលបញ្ជាក់ការបំពេញទម្រង់ DS-260 បានសម្រេច ដែល Print ចេញពី គេហទំព័របស់ Consular Electonic Application Center ពេលណាក៏បានបន្ទាប់ពីអ្នកបំពេញរួច

– លិខិតឆ្លងដែន ដែលមានសុពលភាព ៦ខែ បន្ទាប់ពីការចូលទឹកដី សហរដ្ឋអាមេរិច។ គួរតែ ១២ខែបន្ទាប់ពីថ្ងៃសម្ភាសន៍ ជាជម្រើសប្រសើរ

– ឯកសារដើម ឬ ឯកសារចម្លងដែលទទួលស្គាល់ផ្លូវការ នូវឯកសារដែលអ្នកបានដាក់បញ្ជូនទៅ KCC។ សម្រាប់ឯកសារបន្ថែមដែលអ្នកគួរត្រៀមសម្រាប់ការសម្ភាសន៍ ប្រសិនបើមាន ដែលគិតថាគួរតែសម្រួលដល់ដំណើរការសម្ភាសន៍របស់អ្នក៖

– ឯកសារបញ្ជាក់ពីការងារ ឬ ការសិក្សារបស់អ្នក

– សំបុត្រអាពាហ៍ពិពាហ៍

– សំបុត្រលែងលះ

– ឯកសារច្បាប់នានា

​​ង. ត្រួតពិនិត្យឯកសារទាំងអស់ឡើងវិញ

ដើម្បីពិនិត្យការណែនាំនេះ សូមចូលទៅកាន់ទីនេះ។

ការបង់លុយសម្ភាសន៍ $330

៩. ការសម្ភាសន៍

ដើម្បីអោយការសម្ភាសន៍នេះដំណើរការទៅរលូនអ្នកត្រូវ ធ្វើតាមដំណើរការ នៃការសម្ភាសន៍នៅតាមតំបន់។ មន្ត្រីស្ថានទូត ជាអ្នកសម្ភាសន៍អ្នក (ជាមួយសមាជិកគ្រួសាររបស់អ្នក) ហើយគេក៏ជាអ្នកសម្រេចក្នុងការ អនុញ្ញាតិ ចេញទិដ្ឋការ ឬអត់។

     អ្វីដែលអ្នកត្រូវយកមកជាមួយ៖

          – ឯកសារណាត់ជួប

          – ទំព័រដែលបញ្ជាក់ការបំពេញ ទម្រង់ DS-260

          – លិខិតឆ្លងដែន

          – រូបថត ២ សន្លឹក

          – ឯកសារលទ្ធផលពិនិត្យសុខភាព

          – ឯកសារច្បាប់ដើម និងឯកសាជំនួយផ្សេងៗ

          – ឯកសារបកប្រែ

          – ការបង់ថ្លៃ ទិដ្ឋការ

សម្រាប់ស្វែងយល់បន្ថែម សូមចុចទីនេះ

១០. ក្រោយពេលសម្ភាសន៍

នៅពេលដែលសម្ភាសន៍របស់អ្នកត្រូវបញ្ជប់ នៅស្ថានទូត នោះមន្ត្រីរបស់ស្ថានទូត និងប្រាប់ពីលទ្ធផល នៃការស្នើសុំទិដ្ឋការនេះ ជោគជ័យ ឬបរាជួយ។

ពេលអ្នកសម្ភាសន៍ ជោគជ័យ – សូមចុចទីនេះ

ពេលអ្នកសម្ភាសន៍ បរាជ័យ – សូមចុចទីនេះ

តាមដានពួកយើង

ជាមួយបណ្តាញសង្គម អ្នកអាចតាមដានយើងបានរហ័សជាងនេះ